Friendship Camp 6
Advertisements
ដាក់ប្រកាស ដោយ ៖ friendshipcamp | ខែកក្កដា 23, 2010

កម្ម​វិធី​ YO នឹង​បញ្ចាំង​ខ្សែ​ភាព​យន្ដ

ជា​ការ​ជួប​ជុំ​គ្នា​នៅ​ក្នុង​កម្ម​វិធី YO របស់​ក្រុម​ជំនុំ​ជីវិត​ថ្មី ដែល​មាន​យុវជន​ជាង​២០០​នាក់​ មក​ជួប​ជុំ​គ្នា​ដើម្បី រួម​ប្រកប​គ្នា ច្រៀង​ចំរៀង សិក្សា​ព្រះគម្ពីរ បង្កើត​មិត្ត​ភក្តិ​ថ្មីៗ និង​លេង​ល្បែង​កំសាន្ដ​ជាមួយ​គ្នា​ផង​ដែរ។

នា​ថ្ងៃ​សៅ​ទី​៣១ ខែ​កក្កដា នេះ កម្ម​វិធី​ យោ នឹង​បញ្ចាំ​ខ្សែភាព​យន្ដ http://www.facebook.com/group.php?gid=102712644775 រឿង​ Karate Kit.

សូម​មក​ចូល​រួម​ទស្សនា​ ដោយ​រីក​រាយ និង​កុំ​ភ្លេច​អញ្ជើញ​មិត្ត​ភក្តិ​ផ្សេងៗ​ទៀត​មក​ជាមួយ​ផង​ណា! កុំ​អោយ​រាត្រី​នោះ​កន្លង​ផុត​ទៅ​អោយ​សោះ យើង​នឹង​មើល​ភាព​យន្ដ​ជាមួយ​គ្នា ហើយ​រួម​ប្រកប​សប្បាយ​ជាមួយ​គ្នា​ផង​ដែរ។

ជួប​គ្នា​នា​ថ្ងៃ​សៅរ៍​ ទី៣១ ខែ​កក្ក​ដា វេលាម៉ោង ៥៖៣០នាទីល្ងាច នៅ​ក្រុម​ជំនុំ​ជីវិត​ថ្មី ផ្ទះ​លេខ ៥០ប៊ី ផ្លូវ​៣១៨ សង្កាត់​ទួល​ស្វាយ​ព្រៃ២ ខណ្ឌ័​ចំការ​មន។ http://www.nlfcambodia.org

ជួប​គ្នា​នៅ​ថ្ងៃ​នោះ

ដាក់ប្រកាស ដោយ ៖ friendshipcamp | ខែកក្កដា 16, 2010

ទីបន្ទាល់ រឿង ចណ្ណាត

សួ​ស្ដី ខ្ញុំ​បាទ​ឈ្មោះ​ រឿង​ ចណ្ណាត ភេទ​ប្រុស​ ជា​និស្សិត​នៃ​សកល​វិទ្យាល័យ​ធនធាន​មនុស្ស។

ចំពោះ​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​ក្នុង​ការ​ចុះ​ទៅ​បោះ​ជំរំ​មិត្ត​ភាព​ កម្ពុជា និង​អូស្ត្រាលី​ នា​ថ្ងៃ​ទី​៨-១០ ខែ​កក្កដា ឆ្នាំ២០១០​នោះ គឺ​ខ្ញុំ​មាន​អារម្មណ៍សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង ដែល​ខ្ញុំ​មិន​ដែល​ធ្លាប់​ទទួល​អារម្មណ៍​បែប​នេះ​ពី​មុន​មក​ទេ។

ខ្ញុំ​សូម​អរគុណ​ដល់​ថ្នាក់​ដឹកនាំក្រុម​ការងារនេះ​ ដែល​បាន​ផ្ដល់​នូវ​ឱកាស​អោយខ្ញុំ​បាន​ចូល​រួម​ចែល​រំលែក ក៏​ដូច​ជា​បាន​ទទួល​នូវ​បទ​ពិសោធន៍​ជា​ច្រើន​ពី​មនុស្ស​ផ្សេង​ៗ ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​អោយ​ខ្ញុំ​ចេះ​រួម​សហការរនៃ​ការ​ចូលរួម​សហការគ្នា​ធ្វើ​ការងារ​ជាក្រុម នោះ​ហើយ តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ធ្វើ​អោយ​យល់​បាន​ច្រើន​នូវពាក្យ​ថា “សេចក្ដី​ស្រឡាញ់ និង​ចេះ​អត់​ឱន​ទោស​ដល់​អ្នក​ដែល​បាន​ប្រព្រឹត្ត អំពើ​ខុស​ឆ្គង​មក​លើ​យើង…​។​អរគុណ

Hi My name is Roeung Channat a student from University of Human Resource.

I would like to share my testimony when I was at the Friendship Camp between Cambodian and Australian on the 8-10 July, 2010. I had a great time and very happy and I had never felt the same.

I thank the Lord and also the committees that given me an opportunity to attend and share the experience as well receive lots of experiences from others and specially I have learnt to cooperated and work with other and most important of all I have learnt about love and even how to forgive other that have done wrong with me. Thank You.

ដាក់ប្រកាស ដោយ ៖ friendshipcamp | ខែកក្កដា 16, 2010

គ្រុយ​ ប៊ុន​លី

សួស្ដី! ខ្ញុំបានឈ្មោះ គ្រុយ ប៊ុនលី ភេទប្រុស អាយុ២៤ឆ្នាំ ដែលបានចូលរួមក្នុងកម្មវិធីបោះ​ជំរំមិត្តភាព​លើកទី៥​រយះពេលបីថ្ងៃ។

នៅក្នុងការចាប់អារម្មណ៍របស់ខ្ញុំ វាគឺជា​លើកតំបូង​របស់​ខ្ញុំដែលបានចូល​រួមនូវក្នុងកម្មវិធីនេះ។ ខ្ញុំមាន​អារម្មណ៍​ប្លែក និងមិនដែលធ្លាប់បានជួបពីមុននោះមកទេ ហើយវាគឺជាពេលវេលាមួយសំរាប់​ខ្ញុំដែលបានជួបមិត្តភក្តិថ្មីៗនៅទីនោះផងដែរ។ កម្មវិធីនេះ បានធ្វើអោយខ្ញុំនឹងពួគេ​ទាំងអស់ចេះ​បង្កើតនូវក្ដីស្រឡាញ់​ចំពោះគ្នាមិនថាមិត្តភក្តិចាស់ ឬ ថ្មីនោះឡើយ វាថែមទាំងមានល្បែងកំសាន្ដ ជាច្រើន​ដែល​បានធ្វើអោយ​ពួកយើងចេះសាមគ្គីគ្នា​និងចេះ​មើលថែ​រក្សាគ្នាទៅវិញទៅមកបានល្អណាស់ ជាំពិសេស​បញ្ចេញ​ស្នាមញញឹមរយះ​ពេល៣ថ្ងៃដែលខ្ញុំមិនអាចបំភ្លេចបាន។ ម្យ៉ាងវិញទៀត ពួកយើងបានដឹង​អំពីព្រះអង្គជាច្រើន​ផងដែរ។

ចុងបញ្ចប់នេះ ខ្ញុំសូមអរគុណព្រះអង្គនិងក្រុមការងារទាំងអស់ដែលបានបង្កើតកម្មវិធីនេះ ជាពិសេស បងពិសិដ្ឋតែម្ដង។ ខ្ញុំមានមោទនភាពនាស់ និងមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមនូវកម្មវិធីនេះ ហើយខ្ញុំសង្ឃឹមថានឹងបានចូលរួមវាម្ដងទៀត ប្រសិនបើខ្ញុំមានឱកាស។ ទាំងអស់នេះហើយ បានធ្វើអោយខ្ញុំមានសេចក្ដីស្រឡាញ់ ការទំនាក់ទំនងល្អ និងធ្វើការងារជាក្រុមល្អមែនទែន។ វាបានធ្វើអោយខ្ញុំមានអារម្មណ៍មួយមិនអាចបំភ្លេចបានជារៀងរហូត។

Hi! My name is Kruy Bunly, 24 Years old and I’ve been to Friendship Camp #5 that took 3 days and 2 nights.

I would like to share about my testimony. It’s my first time to attend this cam and I feel a bit strange because I’ve never been to one before. Out there I met lots of new friends and this program helped me and others friends to love one another, even new or old friends. There are many games to play and helped us to work together as a team and look after one another. And I’ll never forget the smiles on the face in these 3 days. Besides, we had learnt about God as well.

At the end, I would like to give thank to the Lord and all the committees that working very hard to host this camp and specially brother Pisit. I am very proud of them and fell very happy that I be able to attend this camp, and I’ll go again if there is a chance for me. All of these helped me to grow in love and good relationship and as well working as a team. This camp will be in my mind all the time.

ដាក់ប្រកាស ដោយ ៖ friendshipcamp | ខែកក្កដា 16, 2010

ទីបន្ទាល់របស់ ញ៉ាញ់ កក្កដា

នៅពេលខ្ញុំបានចូលរួមក្នុងការបោះជំរំ រូបខ្ញុំពិតជាមានការសប្បាយរីករាយយ៉ាងខ្លាំងពីព្រោះខ្ញុំមិន​ធ្លាប់​ចូលរួមកម្មវិធីនេះពីមុន។ កម្មវិធីបានធ្វើអោយខ្ញុំស្គាល់ និងរាប់អានគ្នាជាច្រើន ជាពិសេសក្នុងការលេង ហ្គេម និងធ្វើការជាក្រុម។ ខ្ញុំសូមអរគុណចំពោះបង ពិសិដ្ឋ ដែលអនុញ្ញាតិអោយខ្ញុំបានចូលរួមការបោះជំរំនេះ ហើយក៏សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ មិត្តភក្ដិទាំអអស់ដែលមកពីអូស្ត្រាលី ដែលជួយគាំទ្រ ការបោះជំរំនេះ។ សូមព្រះថែរក្សាពួកគាត់ជួបតែសុភគមង្គលមកពីព្រះ។

I had a great time and I am very happy to be able to attend the Friendship Camp this time. Friendship Camp is something that I had never been to before. This events helped me to make new friends and played lots of games and specially working as a team. I appreciate to brother Pisit that allowed me to attend this camp and deeply appreciate to all the friend from Australia that sponsored this camp. May God taking good care of them and live in a happiness of God.

ដាក់ប្រកាស ដោយ ៖ friendshipcamp | ខែកក្កដា 16, 2010

កញ្ញា អួង សុភ័ក្រ

កញ្ញា អួង សុភក្រ័៖  នៅ​ពេល​នាង​ខ្ញុំ​បាន​ទៅ​ចូល​រួម​ការ​បោះ​ជំរំ​មិត្ត​ភាព នាង​ខ្ញុំ​ពិត​ជា​សប្បាយ​យ៉ាង​ខ្លាំង​ដោយ​បាន​ស្គាល់​មិត្ត​ភក្រ័​ថ្មីៗ​ជា​ច្រើន ដែល​ពួក​គេ​លេង​គមាន​ប្រកាន់​ឋានះ​អ្វីឡើយ។ អ្វី​ដែល​ពិសេស​គឺ​មាន​កម្ម​វិធី​ ហ្គេម យ់ាង​សប្បាយៗ ដែល​ខ្ញុំ​មិន​ធ្លាប់​លេង និង​មាន​អាហារ​ឆ្ងាញ់​ពីសារ។ សូម​អរគុណ​ដល់​ព្រះ​ជាម្ចាស់!

Ms. Oung Sopheak: i was very happy when I joined the friendship camp because I got to know and made a lots of new friends. They’re not look down on me or about my statue. The thing that made it special is about game, We played the game that I had never played before and we ate lots of good food. Thank God!

ដាក់ប្រកាស ដោយ ៖ friendshipcamp | ខែកក្កដា 15, 2010

មើល​រូប​ថត

យើង​បាន​ដាក់​រូប​ថត​មួយ​ចំនួន​នៅ​លើ​ Facebook របស់​ជំរំ​មិត្ត​ភាព សូម​បាន​ចូល​ទៅ​មើល​នៅ​ក្នុង​ហ្វេស​ប៊ុក​ដើម្បី​មើល​រូប​ភាព​ផ្សេង​ៗ​ដែល​បាន​បាន​ផ្សាយ​នៅ​លើ​នោះ។

យើង​នឹង​ព្យាយាម​ដាក់​បន្ថែម​ទៀត​នៅ​លើប្លក់នេះ ដើម្បី​អោយ​អ្នក​អាច​រីក​រាយ​ជាមួយ​នឹង​រូប​ទាំង​នោះ​ដែរ។

http://www.facebook.com/album.php?aid=7678&id=118479038199109&ref=mf

ដាក់ប្រកាស ដោយ ៖ friendshipcamp | ខែមិថុនា 30, 2010

មិត្ត​ភាព

ជាការ​បោះ​ជំរំ​យុវជន​មួយ ​ដែល​រៀប​ចំឡើង​​ក្រុម​យុវជន​របស់​ក្រុម​ជំនុំ​ជីវិត​ថ្មី កម្ពុជា សហការណ៍​ជាមួយ​និង​ក្រុម​យុវជន​ដែល​មក​ពី​ក្រុម​ជំនុំ City Life Hobson’s Bay ប្រទេស​អូស្ត្រាលី។ គោល​បំណង​នៃ​ការ​បោះ​ជំរំ​នេះ គឺ​​ផ្ដល់​ឱកាស​ដល់​យុវជន​​ថ្មីៗ​ស្គាល់​ពី​សក្ដានុពល​របស់​ខ្លួន ជាមួយ​និង​ការ​បញ្ចេញ​មតិយោបល់ ការ​សម្ដែង និង​ស្គាល់​មិត្ត​ថ្មីៗ​ដែល​​​មិនធ្លាប់​មាន​បទ​ពិសោធន៍​ពី​មុន​មក។

យើង​បាន​ធ្វើ​ជំរំ​មិត្ត​ភាព​នេះ​បាន​ចំនួន​៤​លើក​រួច​មក​ហើយ ដែល​មាន​យុវជន​ជា​ច្រើន​បាន​ចូល​រួម​ក្នុង​ការ​បោះ​ជំរំ​របស់​យើង ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​៣​ថ្ងៃ ២យប់ នៅ​​កន្លែង​កំសាន្ដ​ ពិកនិក​ ពាក់​កណ្ដាល​ ភ្នំពេញ និង​ខេត្ត​ព្រះ​សីហនុ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៤។

ចំណាត់ក្រុម